គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេណេហ្គាល់ខាងជើង : មន្ទីរពិសោធន៍ប៉េប៉េអឹមជាអ្នកឧបត្ថម្ភដ៏សំខាន់ដល់សមាគម «Lekki»

កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២២

ឱសថការីនៅប្រទេសសេណេហ្គាល់ខាងជើងបានជ្រើសរើសសហគ្រាសផលិតឱសថប៉េប៉េអឹមធ្វើជាអ្នកឧបត្ថម្ភដ៏សំខាន់សម្រាប់កិច្ចប្រជុំពិភាក្សាគ្នា តាមរយៈសមាគមរបស់ខ្លួនឈ្មោះ« Lekki » (ជាភាសា pulaar មានន័យថាថ្នាំ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ តុលា នៅសណ្ឋាគារ Hayoo ក្នុងទីក្រុង Ourossogui ដែលស្ថិតនៅចម្ងាយប្រមាណ៧០០គីឡូម៉ែត្រពីទីក្រុងដាកា។ Ourossogui គឺជាទីក្រុងដែលមានប្រជាជនមកពីគ្រប់តំបន់មករស់នៅ និងជាចំណុចប្រសព្វនៃសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់ ហើយក៏ជាទីក្រុងកំណើតរបស់ជនជាតិសេណេហ្គាល់មួយចំនួនធំដែលរស់នៅឯនាយសមុទ្រផងដែរ ។

សហគ្រាសផលិតឱសថប៉េប៉េអឹមចូលរួមក្នុងទិវានេះគឺក្នុងបំណងឲ្យឱសថការីនៅក្នុងតំបន់នោះស្គាល់កាន់តែច្បាស់ពីសហគ្រាស និងផលិតផលឱសថរបស់ខ្លួន ហើយក៏ជាឱកាសដើម្បីផ្សព្វផ្សាយផលិតផលខេមប្រូប៊ីយ៉ូទិកផងដែរ។ គួររម្លឹកផងដែរថា មួយភាគធំនៃប្រាក់ចំណូលរបស់យើងដែលបានមកពីការលក់ឱសថនៅប្រទេសនេះគឺបានមកពីដៃគូសហការរបស់យើងនៅតំបន់ខាងជើងនេះឯង។

ដោយមានបញ្ហាកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ឱសថការរីមួយចំនួនធំផ្តល់សេវាពិគ្រោះជំងឺនៅឱសថស្ថានផ្ទាល់តែម្តង និងចេញវេជ្ជបញ្ជាឲ្យអ្នកជំងឺ។ ដូច្នេះសហគ្រាសផលិតឱសថប៉េប៉េអឹមត្រូវតែធ្វើយ៉ាងណាឲ្យផលិតផលឱសថរបស់ខ្លួនមួយចំនួនដែលមិនចាំបាច់មានវេជ្ជបញ្ជាឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក តាមរយៈតម្លៃសមរម្យ និងតាមរយៈផលិតផលដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះរោគសាស្រ្តមួយចំនួនធំដែលកើតញឹកញាប់នៅតំបន់នេះ។

គួរឲ្យកត់សម្គាល់ផងដែរថា ឱសថស្ថាននានាបើកទ្វារស្ទើរតែជាប្រចាំ ព្រោះថាប្រជាជនដែលរស់នៅតាមភូមិឃុំនៅក្បែរៗនោះតែងតែមកជួបឱសថការរីដល់លំនៅដ្ឋាន ជួនកាលដើម្បីពិគ្រោះជំងឺ ជួនកាលទៀតដើម្បីទិញថ្នាំ។ ចំណុចពិសេសមួយទៀតនៃតំបន់ខាងជើងនេះគឺទីនោះសម្បូរជនអន្តោប្រវេសន៍ជាងគេ ហើយគេកត់សម្គាល់ឃើញថានៅទីនោះលទ្ធភាពក្នុងការចាយវាយរបស់ប្រជាពលរដ្ឋគឺខ្ពស់ជាងតំបន់មួយចំនួនធំផ្សេងទៀត។

ក្នុងចំណោមឱសថការីប្រមាណជាង៤០នាក់ដែលមានវត្តមាននៅក្នុងឱកាសនោះ មួយចំនួនបានធ្វើដំណើរមកពីតំបន់ឆ្ងាយៗរាប់គីឡូម៉ែត្រដើម្បីមកចូលរួមទិវាដ៏មានសារៈសំខាន់នេះ ហើយក៏មានវត្តមានឱសថការីប្រចាំនៅទីក្រុងផ្ទាល់តែម្តង និងឱសថការីមកពីទីក្រុងដាកាផងដែរ។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ គេសង្កេតឃើញមានវត្តមានព្រឹទ្ធបុរសវេជ្ជបណ្ឌិត Mamadou Ndiadé​ អតីតប្រធានគណៈឱសថការីសេណេហ្គាល់ អតីតប្រធានសភាពាណិជ្ជកម្មទីក្រុង Matam និងជាម្ចាស់ឱសថស្ថាន El Hadj Oumar Tall នៅទីក្រុង Ourossogui ផងដែរ។ បច្ចុប្បន្នលោកជាប្រធានសមាគម « Lekki »។

បន្ទាប់ពីបានណែនាំសហគ្រាសផលិតឱសថប៉េប៉េអឹម និងណែនាំលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិកសហគ្រាសរួចមក តំណាងសហគ្រាសបានពន្យល់យ៉ាងលម្អិតពីផលិតផលជាច្រើនប្រភេទមុននឹងឈានទៅផ្សព្វផ្សាយផលិតផលខេមប្រូប៊ីយ៉ូទិកដែលបានឆ្លងកាត់ការធ្វើតេស្តជាមួយអ្នកចូលរួម​។ កិច្ចប្រជុំនេះមានសភាពរស់រវើក ផ្តល់បទពិសោធយ៉ាងច្រើន និងមានអ្នកចូលរួមដ៏ច្រើនលើសលប់ ព្រមទាំងមានការជជែកពិភាក្សាគួរឲ្យចាប់អារម្មណ៍លើអត្ថប្រយោជន៍ដែលផ្តល់ដោយផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅក្នុងតំបន់។ ការខិតខំប្រឹងប្រែងរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងការរចនាការវេចខ្ចប់ថ្មីជាពិសេសសម្រាប់ថ្នាំ B vit fort CP B /20, Panol CP B /20, Rhinex Cp B / 20 ទទួលបានការសាទរជាពិសេសពីសំណាក់អ្នកចូលរួម៕